
Alhamdulillah! កម្មវិធីជួបជុំថ្នាក់ដឹកនាំ និងសិក្ខាសាលាស្តីពី៖ “ដំណោះស្រាយអនុវត្តនៃការសម្អាតការប្រាក់នៅក្នុងប្រព័ន្ធធនាគារ RIBA Clearance” របស់ សមាគម CATA បានប្រព្រឹត្តទៅដោយជោគជ័យ ក្រោមការដឹកនាំប្រជុំផ្ទាល់ដោយ លោក សេន សាម៉ាន, នាយកប្រតិបត្តិនៃ
សមាគមអាម៉ាណះតាកាហ្វុលកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ្នកឧញ៉ា ដាតុ អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសសកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា។ កម្មវិធីនេះ មានសមាសភាពជាថ្នាក់ដឹកនាំ មន្រ្តីភ្នាក់ងារ សមាគម CATA តួនៗ និងនាយកសាលាទាំង ៥ ចូលរួមប្រមាណជាង 50នាក់។