នាព្រឹកថ្ងៃសៅរ៍ ទី7 ខែកញ្ញា ឆ្នាំ2024, លោក សេន សាម៉ាន, នាយកប្រតិបត្តិនៃសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា និងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា បានជួបសំណេះសំណាល និងសួរសុខទុក្ខ ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋក្រីក្រស្រុកទឹកផុស ព្រមទាំងចូលរួមស្តាប់ពីផលលំបាកនានា និងតម្រូវការទឹកអណ្តូង និងសាលារៀនជាចាំបាច់ ក្រោមកិច្ចសហការណ៍ និងរៀបចំដោយលោក ម៉ូត ណូវ៉ាវី, អភិរងស្រុកស្រុកទឹកផុស ស្ថិតនៅក្នុងស្រុកស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។