នារសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អញ្ជើញដឹកនាំកិច្ចប្រជុំស្តីអំពី “ការត្រួតពិនិត្យវឌ្ឍនភាពដំណើរការនៃការរៀបចំវេទិកា យុវជន-បញ្ញវន្តមុស្លីម២១ ឆ្នាំ២០២៤” នៅមជ្ឍមណ្ឌលឥស្លាមភ្នំពេញ(PPIC)។
គោលបំណងនៃវេទិកាខាងលើ គឺដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ និងព័ត៌មានពីគា្នទៅវិញទៅមក កាត់បន្ថយគម្លាត បង្កើនភាតរភាព ទំនាក់ទំនងល្អរវាងយុវជន និងបញ្ញវន្ត អភិវឌ្ឍសមត្ថភាព និងពង្រឹងបំណិនសតវត្សរ៍ទី២១ ដល់យុវជនបញ្ញវន្ត ពិសេសបំណិនទន់ និងបច្ចេកវិទ្យាឌីជីថល។
សូមបញ្ជាក់ថា វេទិកាយុវជន-បញ្ញវន្តមុស្លីម២១ ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ខាងមុខ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) រយៈពេលមួយថ្ងៃពេញ ដែលមានសមាសភាពចូលរួមប្រមាណ ១០០០នាក់ ជាយុវជន បញ្ញាវន្ត និងថ្នាក់ដឹកនាំពាក់ព័ន្ធនានា៕