នាព្រឹកថ្ងៃទី12/08/2024, ពិធីសម្ពោធអគារសិក្សាចំនួន២ខ្នងគឺ៖ ‘Al-Mawaddah’ និង ‘Fahim Hakimi’ ដែលត្រូវបានជួសជុល និងកែលម្អ ឡើងវិញសំខាន់ៗរួមមានដូចជា៖ ការជួសជុលដំបូល ដំឡើងពិតាន, ជួសជុលទ្វារបង្អួច, ការក្រាលឥដ្ឋការ៉ូឡើងវិញ និងលាបថ្នាំពណ៌ថ្មីសម្រាប់អគារទាំងមូល ដើម្បីបង្កើតបរិយាកាសសិក្សាកាន់តែប្រសើរ ជូនដល់សិស្សានុសិស្ស ក្រោមជំនួយឧបត្ថម្ភពី ធនាគារ ABA Bank តាមរយះ សមាគមអាម៉ាណះតាកាហ្វុលកម្ពុជា លើកញ្ចប់ថវិកាគម្រោងចំនួន 33,000,000៛ ស្ថិតក្នុងភូមិទី៤ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ក្រោមអធិបតី សាន់ យូ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង។