Takaful Cambodia

My Community Fund
Wealth Purification
Barakah Food Bank
CATA EU
Waqaf
Water Wells
Qurban
Scholarships
  • 00Days
  • 00Hours
  • 00Minutes
  • 00Seconds

eid al-fitr

  • 00Days
  • 00Hours
  • 00Minutes
  • 00Seconds
📢 កម្មវិធីជួបជុំថ្នាក់ដឹកនាំ និងសិក្ខាសាលាស្តីពី៖ “ដំណោះស្រាយអនុវត្តនៃការសម្អាតការប្រាក់នៅក្នុងប្រព័ន្ធធនាគារ RIBA Clearance” 🕌
💡 Alhamdulillah! កម្មវិធីជួបជុំថ្នាក់ដឹកនាំ និងសិក្ខាសាលាស្តីពី៖ “ដំណោះស្រាយអនុវត្តនៃការសម្អាតការប្រាក់នៅក្នុងប្រព័ន្ធធនាគារ RIBA Clearance” របស់ សមាគម CATA បានប្រព្រឹត្តទៅដោយជោគជ័យ ក្រោមការដឹកនាំប្រជុំផ្ទាល់ដោយ លោក សេន សាម៉ាន, នាយកប្រតិបត្តិនៃ សមាគមអាម៉ាណះតាកាហ្វុលកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ្នកឧញ៉ា ដាតុ អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសសកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា។ កម្មវិធីនេះ មានសមាសភាពជាថ្នាក់ដឹកនាំ មន្រ្តីភ្នាក់ងារ សមាគម CATA តួនៗ និងនាយកសាលាទាំង ៥ ចូលរួមប្រមាណជាង 50នាក់។
🎯 អត្ថប្រយោជន៍នៃកម្មវិធី៖
✅ សិក្ខាសាលាស្តីពី៖ “ដំណោះស្រាយអនុវត្តនៃការសម្អាតការប្រាក់នៅក្នុងប្រព័ន្ធធនាគារ RIBA Clearance”។
✅ ការបើកប័ណ្ណសមាជិកភាពថ្មី នៃ “មូលនិធិសហគមន៍ខ្ញុំ” – ផ្តល់ អត្ថប្រយោជន៍ពិសេស និង សេវាកម្មឥតគិតថ្លៃ សម្រាប់សមាជិក។
✅ ការប្រគល់អំណោយជាគម្ពីរ Al-Quran ចំនួន៥កេះ ស្មើនឹង 200ក្បាល ជូនដល់ សាលាទាំង ៥ ដើម្បីលើកកម្ពស់ ការអប់រំផ្នែកសាសនាបន្ថែមនៅក្នុងខែ Ramadan ដ៏ពិសិដ្ឋ។
🌟 សូមអរគុណដល់ថ្នាក់ដឹកនាំ មន្រ្តីភ្នាក់ងារ សមាគម CATA តួនៗ និងនាយកសាលាទាំង ៥ដែលចូលរួម បានធ្វើឱ្យកម្មវិធីនេះប្រកបដោយជោគជ័យ! បន្តរួមចំណែក កសាងសហគមន៍ ផលប៉ះពាល់នៃ RIBA និងការផ្តល់ដំណោះស្រាយលើការអនុវត្តសម្អាតការប្រាក់នៅក្នុងធនាគារ តាមរយៈកម្មវិធី “លុយខ្ញុំស្អាត” (RIBA Clearance) និង ភាពរួមចំណែកក្នុងសង្គម។